news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

យុទ្ធសាស្រ្ត ខ្សែក្រវាត់១ ផ្លូវ១ លើវិស័យទេសចរណ៍ត្រូវបានលាតត្រដាងជូន
និស្សិតនៅសាកលវិទ្យាល័យមានជ័យ

 
 

   ចាប់ពីឆ្នាំ២០១០មក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយសាកលវិទ្យាល័យមានជ័យដើម្បីបង្កើតថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តចិន ប៉ុន្តែគម្រោងនេះត្រូវរង់ចាំរយៈពេល៥ឆ្នាំទើបអាចដំណើរការបាន ដោយសារនិស្សិតមិនទាន់មានលទ្ធភាពពុទ្ធិភាសាចិនតាមតម្រូវការកម្មវិធីសិក្សារបស់វិទ្យាស្ថាន។ រយៈពេលកន្លះទសវត្សរ៍នៃកិច្ចខិតខំរបស់វិទ្យាស្ថាន ក្រោមការជួយសម្របសម្រួលពីមហាវិទ្យាល័យ មនុស្សសាស្រ្ត សិល្បៈនិងភាសារបស់សាកលវិទ្យាល័យមានជ័យ និស្សិតអាចប្រើប្រាស់ភាសាចិនរបស់ខ្លួនបាន យ៉ាងល្អប្រសើរ ហើយបានចាប់ផ្តើមបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្តចិនដែលបានចាប់ផ្តើមជាដំបូង ក្នុងឆ្នាំសិក្សា២០១៥នេះ។ ឯកឧត្តម សំ ង៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមានជ័យបានមានប្រសាសន៍ប្រកបដោយសុទិដ្ឋិនិយមទៅកាន់និស្សិតប្រមាណជាង២០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីបាឋកថាស្តីពីទំនាក់ទំនងកម្ពុជានិងចិនលើវិស័យទេសចរណ៍តាមរយៈវិថីសូត្រនាសតវត្សរ៍ទី២១ ដែលបានរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នៅសាល សន្និសីទរបស់សាកលវិទ្យាល័យមានជ័យថា និស្សិតដែលកំពុងសិក្សាភាសាចិននេះបាននិងកំពុងបើកឱកាស ឱ្យខ្លួននៅក្នុងទីផ្សារការងារ និងឱកាសសិក្សានៅប្រទេសចិន។ តាមរយៈវិថីសូត្រដែលបានផ្តួចផ្តើមដោយឯកឧត្តម ហ្ស៊ី ជីងពីង ប្រធានាធិបតីចិនកាលពីឆ្នាំ២០១៣ សាកលវិទ្យាល័យមានជ័យនិងវិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជាបាននិងកំពុងពួតដៃគ្នាក្នុងការកសាងធនធានមនុស្សដែលមានពុទ្ធិនិងបទពិសោធន៍ល្អក្នុង ការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបម្រើដល់វិស័យទេសចរណ៍ដែលជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា។ ឯកឧត្តមសង្ឃឹមនិងជឿជាក់ថា រយៈពេល៤ឆ្នាំទៀត សាកលវិទ្យាល័យនឹងមាននិស្សិតយ៉ាងច្រើនបានទៅបម្រើការងារជាមគ្គុទេសក៍ទេសចរណ៍ភាសាចិន ហើយក៏មាននិស្សិតមួយចំនួនទៀតបានត្រឡប់ពីការបន្តការសិក្សា នៅប្រទេសចិនមកចូលរួមអភិវឌ្ឍជាតិ។ ឆ្លើយតបនឹងការគាំទ្រនិងការជួយជ្រោមជ្រែងរបស់សាកលវិទ្យាល័យ មានជ័យ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនអង្គពិធី ពីអត្ថន័យនៃយុទ្ធសាស្រ្តខ្សែក្រវាត់១ ផ្លូវ១ ហើយបានពន្យល់យ៉ាងក្បោះក្បាយពីទំនាក់ទំនងកម្ពុជានិងចិនតាម វិថីសូត្រនាសតវត្សរ៍ទី២១នេះតាមរយៈខ្សែភាពយន្តឯកសាររយៈពេល៥នាទីដែលបានរៀបចំដោយវិទ្យាស្ថាន ខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងបានលើកទឹកចិត្តដល់និស្សិតឱ្យបន្តការជ្រើសរើសភាសាចិនជាភាសា យាន ហើយបានសន្យាថានឹងស្វះស្វែងរកអាហារូបករណ៍ដល់និស្សិតឱ្យកាន់តែច្រើនទៅបន្តការសិក្សានៅប្រទេសចិន។ លើសពីនេះ ឯកឧត្តមបានសន្យាថានឹងខិតខំស្វះស្វែងពង្រីកទីផ្សារការងារជូនដល់និស្សិតក្រោយ បញ្ចប់ការសិក្សាភាសាចិន។ គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០១០មក ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា និងនិស្សិតរបស់សាកលវិទ្យាល័យមានជ័យជាង៥០រូបបានទទួលអាហារូបករណ៍ទៅទស្សនកិច្ច និងទៅបន្តការសិក្សានៅ ប្រទេសចិនតាមរយៈវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត