news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

ភាសាចិនផ្តើមកម្តៅនៅភូមិភាគបស្ចឹមប្រទេសកម្ពុជា
 
 

   ទំនាក់ទំនងកម្ពុជាត្រូវបានប្រវត្តិវិទូជាច្រើនបានកត់ត្រាទុកដោយបានបញ្ជាក់ថាមានរយៈពេលមិនតិចជាង២០០០ឆ្នាំឡើយ ជាក់ស្តែងដូចជាការប្រសិទ្ធនាមដល់ប្រទេសកម្ពុជានាដើមសតវត្សរ៍ទី១នៃគ្រិស្តសករាជថាជានគរហ្វូណន បន្ទាប់មកថាជានគរចេនឡា ព្រមទាំងការប្រសិទ្ធនាមដល់បឋមក្សត្រខ្មែរថា ព្រះបាទ ហ៊ុន ទៀន ជាដើម។ នៅក្នុងសម័យទំនើបនេះ ចំណងការទូតកម្ពុជានិងចិនត្រូវបានចាប់ផ្តើមពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដែលមានសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋជាស្ថាបនិកជាមួយថ្នាក់ដឹកនាំប្រទេសចិន។ វិថីទំនាក់ទំនងនេះត្រូវបានបន្តភ្ជាប់និងពង្រីកជាលំដាប់ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្លាយជា ទំនាក់ទំនងយុទ្ធសាស្រ្តនិងគ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តល្អ អ្នកជិតខាងល្អ បងប្អូនល្អ និងជាដៃគូល្អ។ ដើម្បីចូលរួមចំណែកនៅក្នុងវិថីនៃទំនាក់ទំនងនេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបង្កើតឡើងកាលពី ចុងឆ្នាំ២០០៩បានបង្ខិតការបង្រៀននិងការផ្សព្វផ្សាយភាសានិងវប្បធម៌ចិនពីរាជធានីភ្នំពេញដល់បណ្តាខេត្ត ជាច្រើននៅក្នុងប្រទេសកម្ពុជាដែលជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ជាក់ស្តែងវិទ្យាស្ថានបានបង្កើត សាខារបស់ខ្លួននៅក្នុងខេត្តបន្ទាយមានជ័យកាលពីឆ្នាំ២០១០ ខេត្តសៀមរាបនាឆ្នាំ២០១១ ហើយនៅឆ្នាំ២០១៥នេះ វិទ្យាស្ថានបានសម្រេចបង្កើតសាខារបស់ខ្លួនបន្ថែមមួយទៀតនៅក្នុងសាកលវិទ្យាល័យអន្តរជាតិដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការសាលាខេត្តបាត់ដំបង ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអង្គភាពជុំវិញខេត្តបាត់ដំបង ថ្នាក់ដឹកនាំនិងបុគ្គលិកសិក្សា ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យប្រមាណជាង២០០នាក់ដែលបានចូលរួមក្នុងកម្មវិធីបាឋកថាស្តីពីទំនាក់ទំនងកម្ពុជានិងចិនលើវិស័យ ទេសចរណ៍តាមរយៈវិថីសូត្រនាសតវត្សរ៍ទី២១ ដែលរៀបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជានា រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យអន្តរជាតិសាខាខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនអង្គពិធីពីមូលហេតុនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយបេសកកម្ម គុណតម្លៃ និងទស្សនវិស័យរបស់វិទ្យាស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបានពន្យល់ពីអត្ថន័យនិងអត្ថប្រយោជន៍នៃយុទ្ធសាស្រ្តខ្សែក្រវាត់១ ផ្លូវ១ ចំពោះកម្ពុជា ដែលជាពិសេសលើវិស័យទេសចរណ៍។ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសសមាជិកដ៏សំខាន់មួយក្នុងសហគមន៍អាស៊ាន ប្រទេសកម្ពុជាស្ថិតនៅក្នុងឧបទ្វីបឥណ្ឌូចិន គឺជាប្រទេសសំខាន់មួយនៅតាមបណ្តោយខ្សែក្រវាត់នៃ“ផ្លូវសូត្រលើសមុទ្រសតវត្សរ៍ទី២១ ”។ ប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាគឺរក្សាបាននូវស្ថេរភាពយ៉ាងប្រសើរ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានសន្ទុះកើនឡើងក្នុងល្បឿនគួរសម។ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយមកដល់ពេលនេះ ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍មួយ ដែលប្រកបដោយសក្ដានុពល និងការអភិវឌ្ឍដ៏រស់រវើកនៅក្នុងពិភពលោក។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបាននិងកំពុងខិតខំប្រឹងប្រែងជំរុញអភិវឌ្ឍន៍ ប្រទេសជាតិ ដោយបានដាក់ចេញនូវដំណាក់កាលទីបីនៃ “យុទ្ធសាស្ត្រចតុកោណ” ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ឧស្សាហូបនីយកម្ម និងដំណើរការកំណែទម្រង់សង្គម ព្រមទាំងបានលើកឡើងនូវគោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ២០៣០ ដែលនឹងឈានចូលក្នុងលំដាប់ប្រទេសដែលមានកម្រិតចំណូលខ្ពស់មធ្យម។ ដោយឡែកនៅក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ កំណើនវិនិយោគិន និងភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកបណ្តាក់ទុន និងមកទស្សនាកម្ពុជា ដែលជាកត្តាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងន័យនេះការសិក្សាភាសាចិនគឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការបើកទូលាយកាលានុវត្តភាពនិងឱកាសការងារ។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបាន លើកទឹកចិត្តដល់សិស្ស និស្សិតឱ្យជ្រើសរើសយកការសិក្សាភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំនៅសាកលវិទ្យាល័យអន្តរជាតិសាខា ខេត្តបាត់ដំបងដែលមានគ្រូបង្រៀនជនជាតិចិនពោរពេញដោយបទពិសោធន៍និងគរុកោសល្យ។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ថា វិទ្យាស្ថាននេះបានទទួលសិទ្ធិផ្តាច់មុខពីស្ថានទូតចិនក្នុងការបណ្តុះបណ្តាលភាសានិងវប្បធម៌ចិននៅកម្ពុជា ហើយពេលនេះជាឱកាសល្អដែលខេត្តបាត់ដំបងយើងមានវិទ្យាស្ថានដ៏ល្បីឈ្មោះមួយនេះមកចូលរួមចំណែកជាមួយសាលាខេត្តបាត់ដំបង ក្នុងការអភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសកាន់តែច្រើនដល់និស្សិតក្នុងការទៅបន្តការសិក្សានៅប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភា កម្ពុជាបានរៀបចំបាឋកថាស្តីពីទំនាក់ទំនងកម្ពុជានិងចិនលើវិស័យទេសចរណ៍តាមរយៈវិថីសូត្រនាសតវត្សរ៍ទី២១នៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងដែលជាប៉ូលទេសចរណ៍ដ៏សំខាន់របស់ ប្រទេសកម្ពុជា។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត