news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

វិទ្យាស្ថានខុងជឺបង្កើនកំណើនទេសចរនៅខេត្តសៀមរាប
 

   ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប បានរៀបចំពិធីបើកបវេសនកាលថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់បុគ្គលិកដែល បម្រើការងារនៅភូមិវប្បធម៌កម្ពុជា។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងបុគ្គលិកដែលបម្រើការងារនៅក្នុងភូមិវប្បធម៌កម្ពុជាចំនួន៧០រូបដែលជាសិក្ខាកាមសិក្សាភាសាចិន ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១១មក វិទ្យាស្ថានខុងជឹនៃរាជបណ្ឌិត្យសភាកម្ពុជាបានមកចូលរួមជាមួយសាលាខេត្តសៀមរាបក្នុងការរួមចំណែកបណ្តុះបណ្តាលភាសាចិនបន្ថែមពីលើជំនាញ ទេសចរណ៍និងបដិសណ្ឋារកិច្ចក្នុងគោលបំណងទាក់ទាញទេសចរជនជាតិចិនកាន់តែច្រើនចូលមកទស្សនាខេត្តសៀមរាបនិយាយដោយឡែក ទស្សនាព្រះរាជាណាចក្រកម្ពុជានិយាយរួម។ ការបើកថ្នាក់រៀនភាសាចិននេះគឺជាការរួមចំណែកជាមួយភូមិវប្បធម៌កម្ពុជាក្នុងការផ្តល់មធ្យោបាយកាន់តែប្រសើរដល់បុគ្គលិកជនជាតិកម្ពុជា មានទំនាក់ទំនងល្អជាមួយភ្ញៀវជនជាតិចិនឬភ្ញៀវបរទេសដែលអាចប្រើប្រាស់ភាសាចិន។ លោក ថាង យ៉ុង អគ្គនាយកភូមិវប្បធម៌កម្ពុជាបានបញ្ជាក់ថា ភូមិវប្បធម៌កម្ពុជាដែលបានចាប់ដំណើរការកាលពីខែកញ្ញា ឆ្នាំ២០០៣ គឺជាមជ្ឈមណ្ឌលផ្សព្វផ្សាយពីវប្បធម៌ដ៏មហិមារបស់កម្ពុជាទៅកាន់បរទេស ហើយជាទីកន្លែងទាក់ទាញទេសចរបរទេសកាន់តែច្រើនមកទស្សនាខេត្តសៀមរាប ដែលការណ៍នេះមហោស្រពកាន់តែត្រូវការចាំបាច់នូវបុគ្គលិកដែលអាចប្រើប្រាស់ភាសាចិនបាន ក្នុងពេលដែលទេសចរភាគច្រើនជាជនជាតិចិនចូលមកទស្សនាខេត្តសៀមរាប ហើយមជ្ឈមណ្ឌលនេះមិនអាចមើលរំលងពីសក្តានុពលនៃការបង្រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានឡើយព្រោះ វិទ្យាស្ថាននេះមានបទពិសោធន៍នៃការបង្រៀនភាសាចិននៅកម្ពុជារយៈពេលជាងកន្លះទសវត្សរ៍មកហើយ ព្រមទាំងទទួលបានការទទួលស្គាល់ផ្នែកគុណភាពអប់រំពី១៣៤ប្រទេសនៅលើពិភពលោក។ គួរបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០១៥ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានបើកបង្រៀនភាសាចិនដល់បុគ្គលិកដែលបម្រើការងារនៅផ្សារទំនិញរួចពន្ធអង្គរ ហើយខែតុលា ឆ្នាំ២០១៥នេះ វិទ្យាស្ថានក៏បានជួយបណ្តុះបណ្តាលភាសាចិនដល់បុគ្គលិកដែលបម្រើការងារនៅមហោស្រពស្នាមញញឹមអង្គរ។ លើសពីនេះវិទ្យាស្ថានខុងជឺគឺជាដៃគូយ៉ាងល្អរបស់សាលាខេត្តសៀមរាបក្នុងការទាក់ទាញទេសចរចិនតាមរយៈការជួយ ចងសម្ព័ន្ធភាពរវាងខេត្តសៀមរាប និងខេត្តជាច្រើនរបស់ប្រទេសចិន។ ដោយឡែកនៅក្នុងការ លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា វិទ្យាស្ថានបានរៀបចំនូវបាឋកថាស្តីពីទំនាក់ទំនងកម្ពុជា-ចិនលើវិស័យ ទេសចរណ៍តាមរយៈវិថីសូត្រនាសតវត្សរ៍ទី២១នៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត