news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

នីតិវិធីនៃការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន
ត្រូវបានលាតត្រដាងលម្អិតនៅសាកលវិទ្យាល័យវេស្ទឺន

 

   ភាសាចិនត្រូវបានមជ្ឈដ្ឋានមហាជននៅកម្ពុជាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេល កន្លះទសវត្សរ៍ចុងក្រោយនេះ ក្នុងពេលដែលទំនាក់ទំនងកម្ពុជានិងចិនបានក្លាយជាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ។ គេអាចនិយាយដោយសង្ខេបថាភាសាចិនកំពុងឡើងកម្តៅខ្លាំងនៅកម្ពុជាក្រោយពេលដែលមានវត្តមានរបស់វិទ្យាស្ថានខុងជឺ។ ចាប់ពីឆ្នាំ២០០៩មក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបាន ដំណើរការនៅកម្ពុជាក្រោមការយកចិត្តទុកដាក់និងគាំទ្រពីសំណាក់រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ កម្ពុជា និងចិន។ បច្ចុប្បន្នវិទ្យាស្ថានបានបើកសាខារបស់ខ្លួនបានចំនួន២៧កន្លែងដែលមាននៅរាជធានីភ្នំពេញ ខេត្ត កណ្តាល ខេត្តតាកែវ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ហើយបានផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាទៅទស្សនកិច្ចរយៈពេលខ្លី និងទៅបន្ត ការសិក្សានៅប្រទេសចិនទៀតផង។ ដោយយល់ឃើញពីឧត្តមភាពនិងឥស្សរភាពរបស់វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជា ទើបសាកលវិទ្យាល័យវេស្ទឺនបានរៀបចំកម្មវិធីបាឋកថាស្តីពីទំនាក់ទំនងកម្ពុជា-ចិនតាមរយៈវិថីសូត្រនាសតវត្សរ៍ទី២១ (ករណីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន) នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងនិស្សិតរបស់សាកលវិទ្យាល័យវេស្ទឺនប្រមាណជាង៣០០នាក់ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនអង្គពិធីពីទស្សនៈ ខ្សែក្រវាត់១ ផ្លូវ១ដែលជាវិថីសូត្រនាសតវត្សរ៍ទី២១ ហើយក៏បានពន្យល់យ៉ាងក្បោះក្បាយពីគុណតម្លៃនៃការប្រឡងសញ្ញាបត្រ HSK (តេស្តចំណេះដឹងភាសាចិនតាមរយៈសំណេរ) និង HSKK (តេស្តចំណេះដឹងភាសាចិនតាមរយៈការប្រឡងផ្ទាល់មាត់) ដើម្បីទទួលបានឱកាសដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅបំពេញ ទស្សនកិច្ចសិក្សា និងទៅបន្តការសិក្សានៅប្រទេសចិន។ សញ្ញាបត្រទាំងពីរនេះមានតម្លៃ២ឆ្នាំ ហើយសម្រាប់ឆ្នាំ ២០១៦នេះ វិទ្យាស្ថានបានរៀបចំការប្រឡងសញ្ញាបត្រ HSK ចំនួនពីរលើកគឺលើកទី១នៅថ្ងៃទី៩ ខែមករា ហើយលើកទី២នៅថ្ងៃទី១២ ខែមិថុនា ដោយឡែកសញ្ញាបត្រ HSKKក៏មានការប្រឡងចំនួនពីរលើកផងដែរគឺ លោកទី១នៅថ្ងៃទី២០ ខែមីនា ហើយលើកទី២នៅថ្ងៃទី១០ ខែធ្នូ។ លោក ស សត្យា សាកលវិទ្យាធិការរងនៃ សាកលវិទ្យាល័យវេស្ទឺនក៏បានគាំទ្រដល់បេសកកម្មការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយប្តេជ្ញាចិត្តរួមជាមួយវិទ្យាស្ថានក្នុងការបង្កើនកម្តៅភាសាចិននៅកម្ពុជា ហើយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចពង្រឹងនិងពង្រីកចំណងមិត្តភាពជាមួយប្រទេសចិន។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត