news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

ផលប្រយោជន៍នៃនយោបាយខ្សែក្រវាត់១ ផ្លូវ១ចំពោះកម្ពុជា
 

   នយោបាយខ្សែក្រវាត់១ ផ្លូវ១ ដែលបានលើកឡើងដោយឯកឧត្តម ហ្ស៊ី ជីងពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានពិភពលោកមានចំណាប់អាម្មណ៍យ៉ាងខ្លាំង ជាពិសេសកម្ពុជា។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៥នេះបានខ្នះខ្នែងរៀបចំនូវកម្មវិធីបាឋកថានានាស្តីពីទំនាក់ទំនងកម្ពុជានិងចិនតាមរយៈនយោបាយខ្សែក្រវាត់១ ផ្លូវ១នេះ។ ថ្លែងទៅកាន់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន និងសិក្ខាកាមនៃវិទ្យាស្ថានទ័ពជើងគោក រួមជាមួយទីប្រឹក្សានិងទាហាននៃកងទ័ពរំដោះប្រជាជនចិនប្រចាំនៅវិទ្យាស្ថានទ័ពជើងគោក សរុបទាំងអស់ប្រមាណជាង៣០០រូបដែលបានចូលរួមក្នុងកម្មវិធីបាឋកថាស្តីពីខ្សែក្រវាត់១ ផ្លូវ១ ដែលបានរៀបចំនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅសាលចម្រុះរបស់វិទ្យាស្ថានទ័ពជើងគោក ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ភាសាចិនត្រូវបានមជ្ឈដ្ឋានមហាជននៅកម្ពុជាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលកន្លះទសវត្សរ៍ចុងក្រោយនេះក្នុងពេលដែល ទំនាក់ទំនងកម្ពុជានិងចិនបានក្លាយជាទំនាក់ទំនងជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយ។ យើងអាចនិយាយដោយសង្ខេបថាភាសាចិនកំពុងឡើងកម្តៅខ្លាំងនៅកម្ពុជាក្រោយពេលដែលមានវត្តមានរបស់វិទ្យាស្ថានខុងជឺ។ ដើម្បីសម្រួលដល់ការងារបន្តការសិក្សានៅប្រទេសចិនរបស់សិក្ខាកាមជាកងទ័ពបន្តវេនកម្ពុជា វិទ្យាស្ថានបានបញ្ជូនគ្រូបង្រៀនជនជាតិចិនមកបង្រៀនភាសាចិននិងបង្រៀនក្បាច់គុនចិនដល់សិក្ខាកាមនៅក្នុងវិទ្យាស្ថានទ័ពជើងគោក។ លើសពីនេះ វិទ្យាស្ថានបានផ្តល់ឯកសារបង្រៀន សម្ភារៈឧបទ្ទេស និងឯកសារនានាដទៃទៀតប្រយោជន៍ចូលរួមជាមួយវិទ្យាស្ថានទ័ពជើងគោកក្នុងកិច្ចបង្កើនសមត្ថភាពនិងបទពិសោធន៍ជូនសិក្ខាកាមនៅទីនេះ។ ខ្សែក្រវាត់១ ផ្លូវ១ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជាដែលជាពិសេសគឺបង្កើនវិនិយោគ ទេសចរណ៍ និងអប់រំដល់កម្ពុជា។ ដោយឡែកសម្រាប់សិក្ខាកាមរបស់វិទ្យាស្ថានទ័ពជើងគោកទទួលបានផលប្រយោជន៍ជាច្រើនដូចជា សំណង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្ភារៈ ឧបក្ខាយោធាសម្រាប់បង្កើនសមត្ថភាពសិក្សានិងអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនគឺជាសមិទ្ធផលនៃនយោបាយខ្សែក្រវាត់១ ផ្លូវ១របស់ប្រទេសចិនដល់កម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោកបានថ្លែងអំណរគុណដល់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅក្នុងវិទ្យាស្ថានទ័ពជើងគោក។ ឯកឧត្តមនឹងបន្តគាំទ្រដល់បេសកកម្មការងាររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហើយប្តេជ្ញាចិត្តរួមជាមួយវិទ្យាស្ថានក្នុងការបង្កើនកម្តៅភាសាចិននៅកម្ពុជា ហើយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចពង្រឹងនិងពង្រីកចំណងមិត្តភាពជាមួយប្រទេសចិន។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ពីអារម្មណ៍រំភើបរីករាយដែល ក្នុងរយៈពេលខ្លីនាព្រឹកនេះ ឯកឧត្តមរួមជាមួយអង្គពិធីទទួលបានពុទ្ធិជាច្រើនពីបាឋកថានេះដែលជាពិសេសគឺ ការស្វែងយល់ពីនយោបាយខ្សែក្រវាត់១ ផ្លូវ១ត្រឹមតែ៣នាទីប៉ុណ្ណោះ។ ឯកឧត្តមសំណូមពរឱ្យវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបន្តផ្តល់ឯកសារបោះពុម្ពផ្សាយនានាស្តីពីទំនាក់ទំនងកម្ពុជានិងចិន និងឯកសារនានារបស់រាជបណ្ឌិត្យសភាកម្ពុជាជូនមកដល់វិទ្យាស្ថានសម្រាប់បម្រើដល់ការយល់ដឹងពីទំនាក់ទំនងកម្ពុជានិងចិនព្រមទាំងរៀនសូត្រ។ ដោយឡែកជាការឆ្លើយតបចំពោះគុណបំណាច់ដ៏មហិមារបស់វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជាចំពោះកងទ័ពប្រជាជនបដិវត្តន៍ចិន លោកវរសេនីយ៍ឯកពិសេស CHEN JIONG បានបង្ហាញនូវមនោសញ្ចេតនារំភើបរីករាយដែលវិទ្យាស្ថានបានចូលរួមជាមួយបេសកកម្មការងាររបស់កងទ័ពរំដោះប្រជាជនចិនក្នុងបុព្វហេតុ បង្កើនពុទ្ធិនិងបទពិសោធន៍ជូនដល់យោធិនបន្តវេនកម្ពុជាដែលកំពុងសិក្សានៅក្នុង វិទ្យាស្ថានទ័ពជើងគោក។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត