news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

និស្សិតកម្ពុជាអបអរឆ្នាំថ្មីប្រពៃណីចិន
 

   វប្បធម៌ចិនដែលប្រវត្តិវិទូអះអាងរួមគ្នាថាមានអាយុ៥០០០ឆ្នាំមកនេះត្រូវបានមនុស្សជាតិស្ទើរតែមួយ ផែនដីកំពុងទទួលយកនិងផ្សព្វផ្សាយបន្តពីជំនាន់មួយទៅជំនាន់មួយទៀត។ ជាក់ស្តែង ពិធីចូលឆ្នាំចិនត្រូវបានជនជាតិដទៃទៀតក្រៅពីជនជាតិចិន និងអ្នកដែលមានខ្សែស្រឡាយចិនបាននិងកំពុងអបអរសាទរពាសពេញពិភព លោក។ គួរបញ្ជាក់ផងដែរថា ពិធីចូលឆ្នាំថ្មី ឬ ពិធីឆ្លងឆ្នាំថ្មី ឬ ពិធីផ្ការីក មានប្រវត្តិជាមួយនឹងរឿងព្រេងដែលបាន តំណាលថា នៅចុងរដូវរងា មានសត្វនាន (ឆ្នាំ) តែងមកចាប់មនុស្សស៊ីជាចំណី ធ្វើឱ្យមនុស្សពីជំនាន់មួយទៅជំនាន់មួយផ្សព្វផ្សាយបន្តគ្នា ដើម្បីរកកន្លែងលាក់ខ្លួន គេចចេញពីសត្វកំណាចនេះ។ មានឆ្នាំមួយ សត្វនាននេះបានចេញមករកចំណី ហើយឃើញព្រឹទ្ធាចារ្យមួយរូបកំពុងអាំងភ្លើង (ដោយមនុស្សដទៃទៀតបានរត់គេចខ្លួនបាត់អស់) ទើបវាក៏ស្ទុះទៅរកព្រឹទ្ធាចារ្យនោះដើម្បីចាប់មកធ្វើជាអាហាររបស់វា។ ប៉ុន្តែ វាបែរជាគេចខ្លួន ហើយលែងត្រឡប់មក វិញ ទើបធ្វើឱ្យមនុស្សដទៃមកស្វែងរកចម្លើយពីព្រឹទ្ធាចារ្យនោះ។ ព្រឹទ្ធាចារ្យបានឆ្លើយថា ប្រហែលជាមានវត្ថុបីយ៉ាង ដែលអាចបណ្តេញសត្វនាននេះបាន នោះគឺ ភ្លើង ពណ៌ក្រហម (ពណ៌ភ្លើង) និងសម្លេងផ្ទុះ (ដែលកើតចេញពីការដុតឬស្សី)។ ចាប់ពីពេលនោះមក មនុស្សជាតិចាប់ផ្តើមយកពណ៌ក្រហម ពន្លឺភ្លើងឬអគ្គិសនី និងសម្លេងផ្ទុះផាវ មកបណ្តេញសត្វនាន ហើយប្រារព្ធបានពិធីចូលឆ្នាំថ្មីប្រពៃណីចិននេះឡើង រហូតដល់បច្ចុប្បន្ននេះ។ ក្នុងឆ្នាំ២០១៦ នេះ ពិធីចូលឆ្នាំថ្មីប្រពៃណីចិននឹងចាប់ផ្តើមនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ជាថ្ងៃ ដាច់ឆ្នាំចាស់។ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងភាតរភាពរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន ទើបវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីអបអររដូវផ្ការីកនេះ ដោយរួមមានបាឋកថា បទបង្ហាញ ការសម្តែងសិល្បៈ ការចម្អិនម្ហូប ការសូត្រកំណាព្យនិងចម្រៀងជូនពរជាដើម។ ក្នុងពេលដែលពិធីចូលឆ្នាំចិនជិតចូលមក លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងនាមឯកឧត្តមបណ្ឌិត ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាល សាស្រ្តាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានជូនពរឆ្នាំថ្មីនិងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការអភិវឌ្ឍភាសាចិន និងបង្កើនឱកាសការងារនិងការសិក្សានៅប្រទេសចិនដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនិយាយដោយឡែក ដល់និស្សិតកម្ពុជានិយាយរួម ហើយលោកបណ្ឌិតក៏ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកសិក្សានៃដេប៉ាតឺម៉ង់អក្សរសាស្រ្តចិនដែលបានរៀបចំកម្មវិធី អបអរសាទរឆ្នាំថ្មីប្រពៃណីចិនដោយរួមមានបាឋកថា ការច្រៀងចម្រៀងចូលឆ្នាំថ្មី ការសម្តែងក្បាច់គុណកុងហ្វូ ការសម្តែងសិល្បៈចិន និងល្បែងប្រជាប្រិយចិនមួយចំនួន នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលសន្និសីទរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបដោយមានថ្នាក់ដឹកនាំ សាស្ត្រាចារ្យនិងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចូលរួមប្រមាណជាង១០០០នាក់។ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា រយៈពេល៦ឆ្នាំនេះ ដោយទទួលបានបារមីពីឯកឧត្តមបណ្ឌិត ឌួង លាង ទើបថ្នាក់រៀនភាសាចិនទទួលបាននូវការរីកចម្រើន រួមផ្សំជាមួយបទពិសោធន៍ របស់វិទ្យាស្ថាន និស្សិតទទួលបាននូវការសិក្សាភាសាចិនប្រកបដោយគុណភាព និងមានឱកាសការងារ។ លើសពីនេះ វិទ្យាស្ថានបានផ្តល់អាហារូបករណ៍ជូនដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនិងនិស្សិតរបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាច្រើនរយនាក់បានទៅបំពេញទស្សនកិច្ចសិក្សានិងទៅបន្តការសិក្សានៅប្រទេសចិន។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះក៏បានពង្រីកចំណេះដឹងភាសាចិន និងបង្កើនភាពក្លាហាននិងការយល់ដឹងរបស់និស្សិតដេប៉ាតឺម៉ង់អក្សរសាស្រ្តចិននៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរ។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត