news
programs
general_class
university_class
schollership
HSK_HSKK
general_schollership
videos
documents
 
 
 
 
  វគ្គសិក្សាថ្មីភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា(រាជធានីភ្នំពេញ) ចាប់ផ្តើមពីថ្ងៃទី ១៤ កញ្ញា ២០១៥

ការផ្សព្វផ្សាយពីពិធីចូលឆ្នាំវកប្រពៃណីចិនត្រូវបានបិទបញ្ចប់
 

   ដូចនឹងអ្វីដែលបានគ្រោងទុក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីបិទបញ្ចប់ការផ្សព្វផ្សាយពីពិធីចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានបិទបញ្ចប់ក្រោមវត្តមានរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ថ្លែងទៅកាន់គណៈអធីបតី និងសមាជិកអង្គពិធី ដែលអញ្ជើញមកពីរាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ បណ្ណាគារស៊ីនជឺ និងសិស្ស និស្សិតរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ៣០០នាក់ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងដោយក្តីរំភើបក្រៃលែងទៅកាន់អង្គពិធីដោយបានបញ្ជាក់ថា រយៈពេលជាង២សប្តាហ៍នេះដោយគិតចាប់តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ វិទ្យាស្ថានបានចាប់ផ្តើមផ្សព្វផ្សាយពីសាវតារ ដំណើរវិវត្តន៍ អាហារសម្រាប់សែនព្រេន តំណមនានា ល្បែងកំសាន្ត ការសម្តែងសិល្បៈ និងពិធីប្រពៃណីក្នុងពេលឆ្លងឆ្នាំប្រពៃណីចិនដោយចាប់ចេញដំណើរពីបាឋកថានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យអន្តរជាតិ មហោស្រពកោះពេជ្រ ហើយបន្តទៅអនុវិទ្យាល័យហ៊ុន សែន ព្រែកស្តី (ស្រុកកោះធំ ខេត្តកណ្តាល) វិទ្យាល័យអង្គរ (ខេត្តសៀមរាប) សាកលវិទ្យាល័យមានជ័យ (ខេត្តបន្ទាយមានជ័យ) សាកលវិទ្យាល័យអន្តរជាតិខេត្ត បាត់ដំបង វិទ្យាល័យក្រុងព្រះសីហនុ (ខេត្តព្រះសីហនុ) វិទ្យាស្ថានទ័ពជើងគោក (ខេត្តកំពង់ស្ពឺ) សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ហើយបិទបញ្ចប់នាថ្ងៃនេះនៅរាជបណ្ឌិត្យសភាកម្ពុជា។ ដោយឡែកក្នុងការបិទបញ្ចប់នេះ វិទ្យាស្ថានក៏ធ្វើការផ្សព្វផ្សាយពីសៀវភៅ ដែលវិទ្យាស្ថានបានបោះពុម្ពផ្សាយជាសាធារណៈផងដែរដែលទាក់ទងនឹងប្រពៃណីទំនៀមទម្លាប់ចិន ទស្សនវិជ្ជា ខុងជឺ យុទ្ធសាស្រ្តខ្សែក្រវាត់១ផ្លូវ១ សៀវភៅបង្រៀនភាសាចិន ទស្សនាវដ្តីវិទ្យាសាស្រ្ត វចនានុក្រមអេឡិចត្រូនិក និងសៀវភៅស្តីពីទំនាក់ទំនងកម្ពុជានិងចិនដែលមានតាំងពីបុរាណកាលមក។ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់វិទ្យាស្ថានរយៈពេល៦ឆ្នាំមកនេះ ហើយលោកជំទាវក៏បាន ផ្តល់ប័ណ្ណសរសើរដល់គ្រូបង្រៀនឆ្នើមទៀតផង។ វិទ្យាស្ថានបានយកតន្ត្រី ការសម្តែងសិល្បៈ ការសម្តែងក្បាច់គុណ ការច្រៀងចម្រៀងចិន និងសារជូនពរដើម្បីជាការបញ្ជាក់ដល់មនោសញ្ចេតនាគោរពស្រឡាញ់ និងថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលបានគាំទ្រនិងមគ្គុទេសក៏ឱ្យ វិទ្យាស្ថានបានដំណើរការនិងអភិវឌ្ឍក្លាយជាវិទ្យាស្ថានដ៏ល្បីល្បាញនៅអាស៊ី។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួមជាមួយឯកឧត្តម ហ្ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានដាក់ឱ្យវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដំណើរការជាផ្លូវការ។ វិទ្យាស្ថានដែលជាមជ្ឈមណ្ឌលបង្រៀនភាសាចិននិងការផ្សព្វផ្សាយវប្បធម៌ចិនប្រកបដោយស្តង់ដារអន្តរជាតិតែមួយគត់នៅកម្ពុជា នេះ ក៏ជាមជ្ឈមណ្ឌលផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់មន្រ្តីរាជការ សិស្ស និស្សិតរាប់រយនាក់បានទៅបំពេញទស្សនកិច្ច និងទៅបន្តការសិក្សានៅប្រទេសចិន ហើយក៏ជាស្ពានទំនាក់ទំនងកម្ពុជានិងចិនលើវិស័យ ភាសា ប្រវត្តិសាស្រ្ត ទេសចរណ៍ និងវប្បធម៌ ព្រមទាំងជាមជ្ឈមណ្ឌលប្រកបដោយវិជ្ជាជីវៈក្នុងការរៀបចំនូវ វេទិកាវិទ្យាសាស្រ្តចំហស្តីពីទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

 
 
         

សមិទ្ធផលការងារ
         

អាសយដ្ឋាន៖ មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប, ខណ្ឌពោធិសែនជ័យ, រាជធានីភ្នំពេញ ទូរស័ព្ទៈ 015 296 938 (ភាសាខ្មែរ) / 010 546 327 (ភាសាចិន) / 066 252 565 (ព័ត៌មានផ្សេងៗ)
សារអេឡិចត្រូនិកៈ info@cirac.edu.kh / cheamunyrith@cirac.edu.kh   បណ្តាញសង្គមៈ www.facebook.com/confucius cambodia
©2010 រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំដោយ លោក ភិន ណារ៉េត